
បន្ទាប់ពីទទួលបាននូវបទបញ្ជាបន្ទាន់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន សត្វក្ងោកចំនួន ២០ក្បាលត្រូវបានដឹកជញ្ជូនទៅម្ចាស់ដើមវិញហើយ
ចេញផ្សាយថ្ងៃអង្គារ៍ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។បន្ទាប់ពីទទួលបាននូវបទបញ្ជាបន្ទាន់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើបានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាលទៅជូនម្ចាស់ដើមវិញហើយ។
BREAKING: ក្រោយបទបញ្ជាសម្តេចតេជោ ហ៊ុន សែន, មន្ត្រីរដ្ឋបាលព្រៃឈើ បានចាប់សត្វក្ងោកទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដឹកយកទៅប្រគល់ជូនម្ចាស់ដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបាននូវបទបញ្ជាបន្ទាន់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ បានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាល ដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីដឹកទៅជូនម្ចាស់ក្ងោកដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ នេះបើតាមការបញ្ជាក់ពីលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ ប្រាប់បណ្តាញអ្នកព័ត៌មាន មុននេះបន្តិចនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។