មណ្ឌលគិរី, ស្រុកកោះញ៉ែក&រតនគិរី ស្រុកលំផាត់ ៖ ប្រភពពីប្រជាពលរដ្ឋ (មានគេបានឃើញ ជន ខិលខូច ឈ្លៀត ឱកាស មួយក្រុម លួច យក គ្រឿងចក្រ ចូល ឈួសឆាយទន្ទ្រាន ដីព្រៃ ផ្តួលរំលំ ដើមឈើព្រៃ ជម្រកសត្វព្រៃ)

ចេញផ្សាយថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ​ឆ្នាំ​២០២២។ ខេត្ត មណ្ឌលគិរី :  ចាប់តាំងពី ថ្ងៃ បុណ្យចូលឆ្នាំ ( ចិន – វៀតណាម ) ឆ្នាំ2022 កន្លង ទៅ ថ្មីៗ នេះ រហូតមកដល់ បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋរស់នៅ ស្រុក កោះ ញ៉ែ ក បានឲ្យដឹងថា  មានគេបានឃើញ ជន ខិលខូច ឈ្លៀត ឱកាស មួយក្រុម លួច យក គ្រឿងចក្រ ចូល ឈួសឆាយ ដី ព្រៃ ផ្តួលរំលំ ដើមឈើ ព្រៃ រក្សាការពារ ស្ថិត នៅ ចំណុច ភូមិ អូរ រ វ៉ាក់ ឃុំ រយ៉ ស្រុកកោះ ញ៉ែក ខេត្តមណ្ឌលគិរី និង ដី ដែនជម្រកសត្វព្រៃ ចំណុច អូររវ៉ាក់ ស្រុកលំផាត់ ខេត្តរតនគិរី ។ ប្រជាពលរដ្ឋ បានបន្តឱ្យដឹងទៀតថា៖ ដី ដែល គ្រឿងចក្រ កំពុង សម្រុក ឈូសឆាយ នៅ តំបន់ ព្រៃ ការពារ ចំណុច ដែន ជម្រក សត្វព្រៃ ទាំង នោះ សង្ស័យគ្មានច្បាប់អនុញ្ញាត ពីអាជ្ញាធរ ថ្នាក់ខេត្តទាំងពីរដូចបានរៀបរាប់ខាងលើនេះឡើយ ។ សកម្មភាព ដែល បាន និង កំពុង ធ្វើ ការឈូសឆាយដី ព្រៃ ដែន ជម្រក សត្វ ខាងលើនេះ អ្នកភូមិ អូរ វ៉ាក់ ក្នុង ឃុំរ យ៉បាន គាត់សង្កេត ឃើញថា ការ ដាក់ គ្រឿងចក្រ ឈូសឆាយ ដី ព្រៃ ចំណុច នោះ ហាក់ដូចជា មិនសូវហ៊ានបញ្ចេញសកម្មភាព រៀងលឹប លរៗ មិន ប្រក្រតី និង មាន អ្នក ចាំ មើល ផ្លូវ ខ្លាច អ្នកកាសែត ឃើញ និង មានការ ថត រូបភាព ដើម្បី ធ្វើ ការផ្សព្វផ្សាយ ជាដើម ។ ជាក់ស្តែង នៅ ថ្ងៃ ទី ១៤ – ១៥  ខែ កុម្ភៈ ឆ្នាំ ២០២២ ត្រូវបាន គេ ឃើញ មាន គ្រឿងចក្រ ដូចជា “ អាប៊ុល និង អ៊ិច ស្ការ វ៉ាទ័រ ចំនួន ២ គ្រឿង ” ដែល កំពុង ឈួសឆាយ និងវ៉ៃព្រៃ ផ្តួលរំលំ ព្រៃឈើ យ៉ាងគំហុក ដោយ គេ ពុំ ឃើញ មាន អាជ្ញាធរ និង សមត្ថកិច្ច ជំនាញ ចុះ ទៅ ធ្វើ ការទប់ស្កាត់ ឡើយ ។