លោកគ្រូ ស៊ូសេងហ៊ួ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក ត្រូវកម្លាំងចម្រុះចុះត្រួតពិនិត្យ និងផ្អាកទីតាំងឱសថបុរាណ និងពិន័យជាប្រាក់១លានរៀលផងដែរ

លោកគ្រូ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក ត្រូវកម្លាំងចម្រុះចុះត្រួតពិនិត្យ និងផ្អាកទីតាំងឱសថបុរាណ និងពិន័យជាប្រាក់១លានរៀលផងដែរ។ភ្នំពេញ៖ ក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិ៍នគរបាលខណ្ឌដង្កោ និងការិយាល័យប្រតិបត្តិដង្កោ បានចុះត្រួតពិនិត្យទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាត ១កន្លែង ដែលមានឈ្មោះ ស៊ូ សេងហ៊ួរ មានទីតាំងស្ថិតនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ទីតាំងឱសថបុរាណនេះបានបើកសេវាពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម មហារីក និងបានចុះផ្សាយតាម Facebook ដែលមានគណនីឈ្មោះ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានជាសៈស្បើយ ដែលការជ្សព្វផ្សាយនេះពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភ ខុសពីការពិត។បន្ទាប់ពីបានត្រួតពិនិត្យទីតាំង បុគ្គលិកបំរើការងារ និងជួបជាមួយម្ចាស់ឱសថបុរាណនេៈ ព្រមទាំងធ្វើកំណត់ហេតុរួចមក ក្រុមការងារបានផ្អាកទីតាំងឱសថបុរាណជាបណ្តោះអាសន្ន និងពិន័យជាប្រាក់ចំនួន ១លានរៀល ព្រមទាំងបានបញ្ជូនកំណត់ហេតុនេះជូនទៅថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣