នគរបាលចរាចរណ៍៣រូបផ្អាកការងារបណ្តោះអាសន្ន មូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបរជនជាតិចិន។

លោកឧត្តមសេនីយ៍ឯក ស ថេត បានចេញលិខិតបង្គាប់ការផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកចំនួន ៣រូប ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន។ ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ជាអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញលិខិតបង្គាប់ការស្តីពី ការផ្អាកការងារបណ្តោះអាសន្ន មន្ត្រីនគរបាលជាតិ លេខ០៤៨ ល.ប.ក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ យោងតាមលិខិតបង្គាប់ការរបស់ លោកឧត្ដមសេនីយ៍ឯក ស ថេត ខាងលើនាពេលថ្មីៗនេះបានឲ្យដឹងថា-ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន៣នាក់ចំណុះការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកដោយមូលហេតុកំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន។សូមបញ្ជាក់ថា៖មន្ត្រីចរាចរណ៍៣រូបនោះរួមមាន៖-អនុសេនីយ៍ឯក សុខ គឹមលី ឋានៈនាយរងផ្នែក។-អនុសេនីយ៍ឯក សួន ផាន់ណា ឋានៈនាយរងផ្នែក។-អនុសេនីយ៍ឯក លន លីហូវ ឋានៈមន្ត្រី។-ដោយបង្គាប់អោយសាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា រៀងរាល់ម៉ោងធ្វើការដើម្បីកែប្រែកំហុសឆ្គង និងរងចាំការសម្រេចជាថ្មី។