ឃាត់​ខ្លួន​បុគ្គលិកសណ្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា២នាក់ ដែលវាយទៅលើក្មេងប្រុសលក់កូនសត្វអណ្ដើកនៅបរិវេនកសិន្ធុ នៃមុខប្រាសាទអង្គរតូច

ឃាត់​ខ្លួន​បុគ្គលិកសណ្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ដែលវាយទៅលើក្មេងប្រុសលក់កូនសត្វអណ្ដើកនៅបរិវេនកសិន្ធុ នៃមុខប្រាសាទអង្គរតូច។ សៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ថា​ នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ។ ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី ។ ប្រភព៖​ ស្នងការ​ខេត្ត​សៀមរាប