ល្បែងស៊ីសងខុសច្បាប់(សង្វៀនជល់មាន់និងអាប៉ោងដុះស្លែ) របស់លោកតានៅទល់មុខផ្សារភ្នំក្រហម ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប…!

ល្បែងស៊ីសងខុសច្បាប់(សង្វៀនជល់មាន់និងអាប៉ោងដុះស្លែ) របស់លោកតានៅទល់មុខផ្សារភ្នំក្រហម ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប…!ខេត្តកំពង់ធំ៖ នៅលើលោកនេះគ្មានអ្វីជាអកំបាំងនោះទេ ខណៈពេលនេះ មានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាប៉ោង ស្ថិតនៅចំណុចអូរស្ងួត ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះតា ជាជើងខ្លាំងក្នុងការបើកល្បែងស៊ីសង ប្រចាំស្រុកសន្ទុក។បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំបឹងល្វា នឹងលោកអធិការស្រុកសន្ទុកស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ?ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះតា នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកតា ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍បឹងល្វា និងលោកអធិការស្រុកសន្ទុក ទើបបើកបនល្បែងបានសុខសាន្ត។ជុំវិញករណីខាងលើ Domreysor មិនអាចសុំការបំភ្លឺលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបល្ល័ង្ក បានទេដោយសារមិនមានលេខទូរសព្ទ័។ចំណែកលោកអធិការស្រុកសន្ទុក អង្គភាពDomreysor បានដាក់Telegarm ទៅចូលមើលតែអត់ឆ្លើយតប។ទោះយ៉ាងណាក៏ដោយ ពលរដ្ឋចំណុចអូរស្ងួត ឃុំបឹងល្វា នៅតែទទូចស្មើសុំ លោកម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មេត្តាមានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង។រាល់កាផ្សាយរបស់អង្គភាពយើងខ្ញុំគោលបំណងគឺរិះគន់ក្នុងន័យស្ថាបនាដើម្បីអោយស្របទៅតាមគោលនយោបាររបស់រដ្ឋាភិបាល(ភូមិ ឃុំ សង្កាត់ មានសុវត្ថភាព)អង្គភាពយើងរងចាំការបកស្រាយបំភ្លឺខាងភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ(តេឡេក្រាម៖ +855 97 936 3095)