ល្បែងហ្គេមបាញ់ត្រី ជ្រកក្រោមស្លាកក្រុមហ៊ុនហ្គោលហេបភីបាយ Electronic ដ៏ធំសម្បើមមួយកន្លែងដែលទើបបើកថ្មី នៅក្នុងបុរីពិភពថ្មី ក្បែរច្រមុះអធិការនគរបាលខណ្ឌពោធិសែនជ័យ។

ល្បែងហ្គេមបាញ់ត្រី ជ្រកក្រោមស្លាកក្រុមហ៊ុនហ្គោលហេបភីបាយ Electronic ដ៏ធំសម្បើមមួយកន្លែងដែលទើបបើកថ្មី នៅក្នុងបុរីពិភពថ្មី ក្បែរច្រមុះអធិការនគរបាលខណ្ឌពោធិសែនជ័យ។ភ្នំពេញ៖ តាមប្រភពរាយការណ៍របស់មហាជនរស់នៅក្បែៗនោះថា មានទីតាំងហ្គេមបាញ់ត្រី ហ្គោលហេបភីបាយ អេទ្បិចត្រូនិច ដ៏សែនធំមួយកន្លែងដែលទើបបើកថ្មីនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ទះលេខ៤១ ផ្លូវលេខ១១ កែងផ្លូវ១៤ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេង ដោយមានអតិថិជនក្មេងចាស់,ប្រុសស្រីមានទាំងជនជាតិចិន,ខ្មែរចូលលេងជាហូរហែល ដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចខណ្ឌពេាធិ៍សែនជ័យនោះឡើយ ។ ភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរ គឺជាឱកាសឲ្យពួកថៅកែទូហ្គេម អាចដំណើរការបានដោយរលូន។យោងតាមសេចក្តីរាយការណ៍ដែលអង្គភាពដំរីស ទើបទទួល បានឲ្យដឹងថា ទូហ្គេមបាញ់ត្រីយីហោហ្គោលអេបភីបាយ អេទ្បិចត្រូនិច ១កន្លែងនេះ ដំណើរការបានដោយរលូនសុខសុវត្ថិភាព មិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ទំនងជាថៅកែទូហ្គេមនេះ បានចរចាជា មួយសមត្ថកិច្ចនៅក្នុងខណ្ឌពេាធិ៍សែនជ័យរួចហើយ ទើបគេដឹកទូរហ្គេម ចូលទៅដំឡើងក្នុងទីតាំងខាងលើនេះបានយ៉ាងស្រួល ទីតាំងទូរហ្គេមបាញ់ត្រីនេះកំពុងប្រឈម នឹងការបង្កហានិភ័យយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជា ពិសេសយុវជន,យុវនារី ដែលអាចនឹងភ្លេចសាលារៀននិងបង្កភាពអនាធិបតេយ្យ,ក៏ដូចជាអំពើអានាចារឬការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នងទីតាំងទូហ្គេមនោះផង។គេមិនដឹងថា តើអធិការខណ្ឌពោធិ៍សែនជ័យ លោកម៉ន វុធី មានចេតនាជួយបិទបាំង អំពើអនាធិបតេយ្យនៃវង់ ល្បែងស៊ីសងហ្គេមអនឡាញ(ហ្គេមបាញ់ត្រី)នៅទីតាំងខាងលើនេះឬយ៉ាងណាទេ? វាមិនមែន តែមួយករណីនៃល្បែងហ្គេមបាញ់ត្រី ឬហ្គេមអនឡាញដែលកំពុងពង្វក់ស្មារតីយុវជន,នារី ឲ្យភ្លេចការសិក្សាប៉ុណ្ណោះទេ។ ប៉ុន្តែវាជាទីតាំងបង្កភាពអនាធិបតេយ្យ អំពើអសកម្មជាច្រើននោះ ទីតាំងហ្គេមបាញ់ត្រីខាងលើនេះត្រូវបានគេប្រាប់ថា បានដំណើរការជាចំហ ហាក់ដូចជាមានខ្នងបង្អែកយ៉ាងធំ ដោយមិនញញើតអាជ្ញាធរមូលដ្ឋានឡើយ តើអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មានសមត្ថភាពបង្ក្រាបទីតាំងហ្គេម ខាង លើនេះបានដែរឬទេ?លោកអធិការ ម៉ន វុធីហាក់ដូចជាធ្វើមិនដឹង មិនឮ ដោយចាញ់ឥទ្ធិពលទីតាំងហ្គេមបាញ់ត្រីដ៏ធំនិងទំនើបនោះឬ? ការព្រងើយកន្តើយនៃក្រុមអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា គឺអាជ្ញាធរមានសមត្ថកិច្ចនេះ ទទួលបានលាភសក្ការៈពីវង់ល្បែងស៊ីសងជាពិសេសទីតាំងហ្គេមបាញ់ត្រី ខាងលើនេះ យ៉ាងណាក៏ដោយគេរំពឹងថា លោកស្នងការនគរបាលរាជធានីភ្នំពេញជួន ណារិន្ទ មិនបណ្ដោយបណ្ដោយឲ្យបញ្ហាដែលប្រជាពលរដ្ឋព្រួយបារម្ភនេះកើត ឡើងនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យនោះទេ បើរំពឹងលើលោកម៉ន វុធី គឺទំនងជាមិនអាចបង្ក្រាបទីតាំងនេះបានទេ។រាល់កាផ្សាយរបស់អង្គភាពយើងខ្ញុំគោលបំណងគឺរិះគន់ក្នុងន័យស្ថាបនាដើម្បីអោយស្របទៅតាមគោលនយោបាររបស់រដ្ឋាភិបាល(ភូមិ ឃុំ សង្កាត់ មានសុវត្ថភាព)អង្គភាពយើងរងចាំការបកស្រាយបំភ្លឺខាងភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ(តេឡេក្រាម៖ +855 97 936 3095)