គម្រោងសាងសង់_ផ្លូវល្បឿនលឿន« រាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត »ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន (PPP)
ថ្ងៃចេញផ្សាយៈ January 29, 2024
គម្រោងសាងសង់_ផ្លូវល្បឿនលឿន« រាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត »ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន (PPP)។គម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានភ្នំពេញ-សៀមរាប- ប៉ោយប៉ែតប្រវែងសរុបប្រមាណ ៤២០ គ.ម ។តាមគំរោងសិក្សា គឺ ចំណុចចាប់ផ្តើម ខាងជើងផ្លូវក្រវាត់ក្រុងទី ៣ រាជធានីភ្នំពេញ និង ចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣ គ.ម។ ខេត្តកណ្ដាល ១៨ គ.ម ខេត្តកំពង់ចាម ៤៣ គ.ម។ ខេត្តកំពង់ធំ ១៣១ គ.ម។ ខេត្តសៀមរាប ១៣០គ.ម។ ខេត្តបន្ទាយមានជ័យ ៩៥គ.ម ( ចំពោះសេចក្តីលំអិត យ៉ាងណានោះមន្ត្រីជំនាញ និង ក្រុមហ៊ុនវិនិយោគនឹងមានបង្ហាញជាបន្តបន្ទាប់ពេលក្រោយៗទៀត ) ។ ចំពោះសេចក្តីលំអិតផ្សេងៗមានក្នុង Page ក្រសួងសាធារណការ និង ដឹកជញ្ជូនបន្ថែមដែរ ។ ក្រសួងសាធារណការ