គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព។
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព។ ប្រទេសកូរ៉េខាងត្បូង៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ ឯកឧត្តម AHN Dukgeun រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល និង ឯកឧត្តម PARK Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ បងប្អូន ប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ កំពុងរង់ចាំស្វាគមន៍ វត្តមាននៃដំណើរអញ្ជើញដល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី។ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ដែលបានមកទទួលស្វាគមន៍ដល់សណ្ឋាគារ ប្រកបដោយស្នាមញញឹម និងភាពស្និទស្នាល។ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ រសៀលថ្ងៃពុធ ទី១៥ ឧសភា ២០២៤