អស់អាជ្ញាបណ្ណ និងត្រូវផាកពិន័យទៀតដោយសារម្ចាស់ទូកកាណូតទេសចរណ៍បោះចោលសំរាមក្នុងទឹកទន្លេ

អស់អាជ្ញាបណ្ណ និងត្រូវផាកពិន័យទៀតដោយសារម្ចាស់ទូកកាណូតទេសចរណ៍បោះចោលសំរាមក្នុងទឹកទន្លេ។ ភ្នំពេញ៖ ម្ចាស់ទូកទេសចរណ៍មួយត្រូវបានថតជាប់ កំពុងចាក់សំរាមចូលទន្លេ ទង្វើបំផ្លាញបរិស្ថាន…
ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមពីគណនីហ្វេសបុកឈ្មោះ Buntha Chheang រួចមក…នៅព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ ម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ មកសាកសួរ ហើយម្ចាស់ទូកខាងលើ បានអះអាងទទួលស្គាល់ថាពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន។បន្ទាប់ពីបានធ្វើការសាកសួរ រួចមក រដ្ឋបាលខណ្ឌបានសម្រេចដូចខាងក្រោម៖
១-អប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន
២-ផាកពិន័យម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន
៣-បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាពរចាប់ពីថ្ងៃនេះតទៅ។
រដ្ឋបាលខណ្ឌដូនពេញ សូមអរគុណដល់ម្ចាស់គណនី Buntha Chheang ដែលបានបង្ហោះ ក្នុងន័យដើម្បីថែរក្សាដល់បរិស្ថានរបស់យើង ។ ចេញផ្សាយ:ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤