ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ អញ្ជើញដឹកនាំក្រុមការងារដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង។
ថ្ងៃចេញផ្សាយៈ July 14, 2024
ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ អញ្ជើញដឹកនាំក្រុមការងារដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង។រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) បានអញ្ជើញដឹកនាំក្រុមការងារដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស សមាគម អឹម អេស ជេ (AEMSJ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកក្កដា ម្សិលមិញនេះក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគាពាធ។ នៅគេហដ្ឋានសព ស្ថិតក្នុងបុរីប៉េងហួតគម្រោងទី២ (បឹងស្នោរ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅថ្ងៃសៅរ៍ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នាររសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។