អបអរសាទរ ពិធីបេីកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ៥សីហា ២០២៤

អបអរសាទរ ពិធីបេីកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ៥សីហា ២០២៤។ ភ្នំពេញ : នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅស្នាក់ការកណ្តាល នៃសមាគម សារព័ត៌មាន អឹម អេស ជេ ( AE MSJ ) ស្ថិតនៅ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) បានរៀបចំកម្មវិធីអបអរសាទរ ថ្ងៃបេីកការដ្ឋានជាប្រវត្តិសាស្ត្រ នៃព្រែកជីកហ្វូណនតេជោ ក្នុងនោះមាន សមាជិក សមាជិកា រួមទាំងអ្នកសារព័ត៌មានជាច្រើននាក់បានចូលរួមយ៉ាងច្រើនកុះក។
ក្នុងកម្មវិធីនេះក៏មានការ ទូងស្គរ ទះដៃ ដើម្បីអបអរសាទរយ៉ាងក្លៀវក្លា ពីគ្រប់សមាជិក សមាជិកា ទាំងអស់ដែលបានមកចូលរួម។
សូមបញ្ជាក់ផងដែរថា ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នេះផង គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានចូលរួមសាទរយ៉ាងផុសផុលនៃការបេីកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធិផលដ៏ធំធេងសម្រាប់ភាពរីកចម្រេីននៃសេដ្ឋកិច្ចជាតិ នាពេលអនាគត។ ព្រែកជីកហ្វូណន នេះជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបានអនុវត្តបន្តគម្រោងនេះដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ចេញផ្សាយ: ថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤