
ប្រទះឃើញសាកសពបុរស៥នាក់ក្នុងអាងផលិតទឹកត្រីក្នុងក្រុងពេឆាប៊ុន-(Petchabun)
ថៃ៖ គេប្រទះឃើញមនុស្សប្រុស៥នាក់ស្លាប់ក្នុងធុងទឹកត្រីមួយកន្លែងក្នុងស្រុកឡំសាក់នៃខេត្តភាគខាងជើងប្រទេសថៃកាលពីល្ងាចថ្ងៃចន្ទ។មានគេរាយការណ៍មកប៉ូលីសថៃនៅស្ថានីយ៍ Lom Sak ថាមានមនុស្សស្លាប់នៅរោងចក្រនៅ Tambon Nong Khai នៅម៉ោងប្រហែល ៥ ល្ងាច។ បុរសទាំងប្រាំនាក់ដែលស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណដូចខាងក្រោម៖
១-ឈ្មោះ Lam អាយុ ៦៩ ឆ្នាំ។
២-ឡាដ អាយុ ៦៨ ឆ្នាំ។
៣-Jakkrit Senanut អាយុ ៥០ ឆ្នាំ។
៤-Hia Wan និង Suparerk Chatchuea អាយុ ៣០ ឆ្នាំ។ ដោយសារស្ត្រីអាយុ៦៦ឆ្នាំ ដែលជាមិត្តរបស់ម្ចាស់រោងចក្របានរាយការណ៍ប្រាប់ប៉ូលីសតាមរយៈ hotline លេខ ១៩១ ថា ម្ចាស់ផ្ទះមិនអាចទាក់ទងកូនប្រសារ និងកម្មកររោងចក្របានទេ ទើបធ្វើឱ្យប៉ូលិសល្បាតបានចុះទៅដល់កន្លែងហើយរកឃើញសាកសពតែម្តង។ប៉ូលិសបានឱ្យដឹងបន្ថែមទៀតថា ដោយសារម្ចាស់រោងចក្របានបញ្ជាឲ្យកម្មករចុះទៅសម្អាតក្នុងធុងយូពេកទើបបណ្តាលឱ្យពួកកម្មករទាំងនោះមានគ្រោះថ្នាក់ដល់អាយុជីវិត្តយ៉ាងដូច្នេះ។
(ប្រភពបាងកកប៉ុស្តិ៍)