អំណោយឆ្នាំថ្មី2022ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ

ចេញផ្សាយថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២ ខែមេសា ​ឆ្នាំ​ ២០២២ អំណោយឆ្នាំថ្មី2022ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញបានអញ្ជើញប្រធានមន្ទីរនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ មកទទួលយកអំណោយទៅតាមចំនួនទ័ពដែលខ្លួនគ្រប់គ្រង រៀងៗខ្លួនដើម្បីចែកជូនបន្តដល់បងប្អូននាយ ទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នាដោយក្នុងម្នាក់ៗទទួល បាន សម្លៀកបំពាក់ឯកសណ្ឋានថ្មីមួយកំប្លេរសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ រួមជាមួយ ភេសជ្ជៈ ជែលលាងដៃ និង ត្រីខកំប៉ុង ទុកជាការអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។