ព្រះវិហារ÷ក្រុមឈ្មួញរកស៊ីខុសច្បាប់បានដឹកឈើហ៊ុបមូលអារជាកង់ៗ ជាច្រើនចេញពីព្រៃមកលាក់ទុកតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិពោធិទៀប ឃុំម្លូព្រៃ១

ចេញផ្សាយថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី ១៩ ខែមេសា ​ឆ្នាំ​ ២០២២ ព្រះវិហារ÷ ឈើហ៊ុបមូលអារជាកង់ៗ ដាក់ដំរៀបគលើគ្នាចំនួន២០ដុំ នឹងឈើអារមួយចំ នួនទៀត ដែលក្រុមឈ្មួញដឹកចេញពីព្រៃយកមកលាក់ទុកតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិពោធិទៀបឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានលោកសេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងអាវុធហត្ថស្រុកនឹងកម្លាំប៉ុស្តិរដ្ឋបាលនគរបាល ឃុំម្លូព្រៃ១ ចុះបង្ក្រាប ប្រតិបត្តិការនេះបានធ្វើ ឡើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ។ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានអោយដឹងថា៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍របស់អ្នកសាព័ត៍មានប្រចាំខេត្តព្រះវិហារមកថាមានឈ្មួញលួចដឹកឈើហ៊ុបមូល និងឈើអារជាកង់ៗមួយចំនួនយកមកលាក់ទុកនៅតាមភូមិនៃផ្ទះប្រជាពលរដ្ឋ លោកបានសុំគោលការណ៍ពីលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីមានវិធានការ លោក នួន សុខុម បានបញ្ជាទៅលោក សេង លាង អោយដឹកនាំកម្លាំងនឹងមានវិធានការច្បាប់ ។