សារលិខិតចូលរួមរំលែកទុក្ខ​ ​លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារនៃសព

ចេញផ្សាយថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី៧ ខែឧសភា ​ឆ្នាំ​ ២០២២
សារលិខិតចូលរួមរំលែកទុក្ខ​ ​លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារនៃសព ខ្ញុំបាទ អូន ណារ៉ា ចាងហ្វាងការផ្សាយ និងក្រុមការងារ នៃអង្គភាព សារព័ត៌មាន គេហទំព័រ ដំរីសរ (www.domreysor.com) មានការសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្មនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ខ្ញុំបាទ និងក្រុមការងារ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារនៃសព ដោយសេចក្តីស្រណោះអាឡោះអាល័យជាទីបំផុត និងសូមលើកហត្ថប្រណមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ហ៊ុន ណេង សូមឆាប់បានចាប់បដិសន្ធិក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕🙏🙏🙏