កាសុីណូរបស់ឧកញ៉ា លឹម ហេង បេីកដៃឲ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង បំពានបំរាមរាជរដ្ឋាភិបាល

កាសុីណូរបស់ឧកញ៉ា លឹម ហេង បេីកដៃឲ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង បំពានបំរាមរាជរដ្ឋាភិបាលមានជ័យ៖ កាសុីណូមួយកន្លែង ដែលមានស្លាកយីហោ សាងាំ រីស៊ត កាសុីណូ ស្ថិតនៅជាប់ច្រកទ្វារអន្តរជាតិព្រំដែន កម្ពុជា-ថៃ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបើកឲ្យពលរដ្ឋខ្មែរចូលលេង ដោយបំពានបម្រាមរាជរដ្ឋាភិបាល។ជារាងរាល់ថ្ងៃ គេសង្កេតឃើញខ្មែរនាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងកាសុីណូនេះ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។បិរសម្នាក់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះខ្មាសគេពេក បានលើកឡើងថា កន្លងមក លោកធ្លាប់លង់ចាញ់ល្បែងក្នុងកាសុីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងកាស៊ីនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។អ្នកចាញ់ល្បែងរូបនេះ បាននិយាយទៀតថា មិនមែនត្រឹមតែរូបលោកម្នាក់ឯងទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងកាសុីណូ ឈ្មោះ សាង៉ាំ រីស៊ត គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាសក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសគេ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងកាស៊ីណូខាងលើនេះ។ម្ចាស់កាស៊ីណូខាងលើត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោកឧកញ្ញា លឹម ហេង ដែលគ្រាន់តែក្នុងខេត្តឧត្តមានជ័យ លោកមានកាសុីណូរហូតទៅដល់បីកន្លែង។អ្នកកិច្ចការផ្នែកកាស៊ីណូ ក្នុងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា កាស៊ីណូរបស់លោកឧកញ៉ា លឺម ហេង ដែលបើកដៃឲ្យខ្មែរចូលលេងតាមតែអំពើចិត្ត មានស្ថិតជាប់ព្រំដែនកម្ពុជា-ថៃ ជប់គគី, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិ ជាំសាងាំ។អ្នកបានដឹងសាច់រឿងច្បាស់ អំពីកាស៊ីណូ បានរៀបរាប់ថា ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារាងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺបេីកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហេីយដាក់កំហិតមិនឲ្យខ្មែរ ចូលលេងជាដាច់ខាត។ចំពោះករណីវង់ល្បែងបំពានបំរាមរបស់រាជរដ្ឋាភិបាលខាងលើនេះ អ្នកសារព័ត៌មាន មិនអាចសុំការបកស្រាយពីតំណាងបានឡើយ ជាពិសេសលោកឧកញ៉ា លឹម ហេង ដែលជាម្ចាស់កាស៊ីណូខាងលើនេះ៕