សាលា ប៊ែលធី ចែកសញ្ញាបត្រដល់សិស្សពូកែ…

  1. “គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង”
    “អបអរសាទរ និងកោតសរសើរសិស្សជ័យលាភីនៃកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសលើកទី១៦ វគ្គផ្តាច់ព្រ័ត្រ”
    សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសលើកទី១៦” វគ្គផ្តាច់ព្រ័ត្រ សម្រាប់កម្រិតទី៣ ទី៦ ទី៩ និងទី១២ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខានៃសាលា ប៊ែលធី អន្ដរជាតិ ដែលបានប្រព្រឹត្តទៅនៅសាលា ប៊ែលធី អន្ដរជាតិទី៩ (សាខាស្ទឹងមានជ័យ) នាថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។ កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីធ្វើឱ្យសិស្សានុសិស្សមានភាពស្ទាត់ជំនាញក្នុងការនិយាយទៅកាន់ដៃគូនៅទីសាធារណៈ និងតាមកាលៈទេសៈដែលពួកគេជួបប្រទះ។ មិនតែប៉ុណ្ណោះសិស្សចេះស្រាវជ្រាវរកចំណេះដឹងល្អៗ មានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានថា ហ៊ានធ្វើ និង ហ៊ានទទួលខុសត្រូវផងដែរ។