ល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនៅក្នុងខណ្ឌមានជ័យអាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាប…

ភ្នំពេញ ÷ ទោះបីអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយព្រោងព្រាតពាក់ព័ន្ធទីតាំងល្បែងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពពាក់ពពូន តាមបណ្តោយផ្លូវ៣០.c នៅចំណុចទល់មុខខ្លោងទ្វារវត្តសាមគ្គីរង្សី ចម្ងាយ ១៥០ ម៉ែត្រ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យ៉ាងណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន នៅតែរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានក្នុងការបង្ក្រាបនោះឡើយ!ឬមួយជាឆ្នាំងបាយរបស់ខ្លួនទេដឹង?បើយោងតាមប្រជាពលរដ្ឋរស់នៅភូមិទ្រា២ បានរាយការណ៍អង្គភាពសារព័ត៌មានយើងថា÷ ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់មួយនេះ នៅតែបន្តបក្សពួកមកជួបជុំបើកលេងបានយ៉ាងរំភើយមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌមានជ័យ ណាហ៊ានចុះមកធ្វើការទប់ស្កាត់ឬមួយចាត់វិធានការបង្ក្រាបឡើយ ឬមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានទទួលផលប្រយោជន៍ ពីម្ចាស់ទីតាំងល្បែងខុសច្បាប់មួយនេះហើយទេដឹង?បានម្ចាស់ទីតាំងនេះហ៊ានបោះពាក្យសម្តីថាឲ្យទៅប្តឹងអ្នកណាក៏ប្ដឹងទៅគេមិនខ្លាចឡើយ!ដោយសារគេបានរត់ការពីក្រោមទៅដល់ថ្នាក់លើរួចអស់ហើយដែរ ទើបគេហ៊ានបើកលេងបានដោយសេរីយ៉ាងនេះ។ប្រភពដដែលពីប្រជាពលរដ្ឋកំពុងនាំគ្នារិះគន់ថាល្បែងនេះហើយដែលធ្វើឲ្យប្ដីឬកូនៗពួកគាត់ បោះបង់ការងារគិតតែល្បែងមួយមុខមិនគិតអ្វីទាំងអស់ ជាក់ស្ដែងមិនថាម៉ូតូ.ឡាន នោះទេ!សូម្បីទ្រព្យសម្បត្តិនៅក្នុងផ្ទះមានបន្តិចបន្តួចក៍យកទៅលេងអស់គ្មានសល់ សព្វថ្ងៃនេះពួកគាត់នាំគ្នាព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅមូលដ្ឋានបានធ្វើការអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងជាពិសេស លោក ឧត្តមសេនីយ៍ត្រី គល់ យី អគ្គស្នងការរង ដឹកនាំខណ្ឌមានជ័យ សូមមេត្តាចាត់វិធានការនិងកម្លាំងជំនាញចុះបង្រ្កាបទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង កំពុងដំណើរការបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះផងទាន។
ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផង៕ ចេញផ្សាយថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២.