ពិតជាអស្ចារ្យមែន ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ដែលជ្រកក្រោមស្លាក Casino Grand Dragon Resort និង Casino Galaxy Chrey Thom អាជ្ញាធរខេត្ត កណ្តាលអត់ហ៊ានធ្វើការបង្រ្កាប!!

ចេញផ្សាយថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ពិតជាអស្ចារ្យមែន ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ដែលជ្រកក្រោមស្លាក Casino Grand Dragon Resort និង Casino Galaxy Chrey Thom អាជ្ញាធរខេត្ត កណ្តាលអត់ហ៊ានធ្វើការបង្រ្កាប!!(កណ្តាល) ÷ ថ្ងៃទី ១២ ខែ តុលា ធ្ឆ្នាំ ២០២២ មានទីតាំងប្រជល់មាន់និងអាប៉ោងកំពុងដំណើរការបើកភ្នាល់លេងពីរកន្លែងដែលជ្រកក្រោមស្លាក casino Grand Dragon ( ហ្រេនដ្រាហ្គន )និង Casino Galaxy Chrey Thom ដែលស្ថិតនៅក្បែរច្រកព្រំដែនជ្រៃធំ ក្នុងភូមិជ្រៃធំ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសពីរកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹង បានជាហ៊ានធ្វើការបើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយរលូនយ៉ាងនេះ។តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងប្រជល់មាន់និង បៀ អាប៉ោង បើកភ្នាល់លេងនៅក្នុង casino ទាំងពីរនេះគឺគេចែកវេនគ្នាលេង ថ្ងៃ ច័ន្ទ អង្គារ ពុធ គេបើកលេងនៅ ហ្គ្រេន ដ្រាហ្គន(Grand Dragon) ថ្ងៃ ព្រហស្បតិ៍ សុក្រ សៅរ៍ អាទិត្យ គេបើកលេងនៅ (Galaxy Cherry Thom) ហើយភាគច្រើនសុទ្ធតែជាភ្ញៀវខ្មែរចូលលេង ដែលផ្ទុយពីច្បាប់អនុញ្ញាតឲ្យបើក Casino បងប្អូនប្រជាពលរដ្ឋបានកាំគ្នាលើកឡើងថា ល្បែងសុីសងគ្រប់ប្រភេទបានបិទអស់ហើយ។ចុះហេតុអ្វីបានជា ល្បែងស៊ីសងប្រជល់មាន់ ពីរកន្លែងនេះ បើកភ្នាល់លេងយ៉ាងរំភើយ ដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានណាឡើយ បើយើងមើលពីខាងក្រៅឃើញថា នៅជាប់ទ្វារចូលគេបិទផ្លាក (ហាមជនជាតិខ្មែរចូលលេង) តែនៅខាងក្នុងវិញ ភាគច្រើនសុទ្ធតែជាជនជាតិខ្មែរ លេងយ៉ាងសប្បាយ ផ្លាកនេះគ្រាន់តែជាការបំភាន់ភ្នែកអាជ្ញាធរនិងសមត្ថកិច្ចតែប៉ុណ្ណោះ។ តើម្ចាស់កាស៊ីណូពីរនេះជាអ្នកណា?មានខ្នងបង្អែកប៉ុណ្ណាបានជាហ៊ានបើកដំណើរការកាស៊ីណូដោយអនុញ្ញាតឲ្យភ្ញៀវខ្មែរចូលលេងដែលផ្ទុយពីច្បាប់អនុញ្ញាតដែលទើបតែទទួលបាននៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នេះនិងមិនខ្លាច បទបញ្ជា របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលទើបតែចេញបទបញ្ជាឲ្យបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។ គួររំលឹកថាកាលពីថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២២ មានករណីហិង្សាមួយកើតឡើងនៅក្នុង casino Galaxy ជ្រៃធំ ដែលមេការកាស៊ីណូ Galaxy វៃគ្នាជាមួយមេកាកាស៊ីណូមួយទៀត ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនដឹងថាមានរឿងអ្វីពិតប្រាកដនោះទេប្រហែលជារឿងចែកថ្ងៃគ្នាលេងមិនត្រូវហើយទេដឹង! បានជាឈ្លោះគ្នាបែបនេះ តែឥឡូវនេះគឺគេចែកវេនគ្នាត្រូវហើយ បី(០៣)ថ្ងៃលេងនៅ ហ្គ្រេន ដ្រាហ្គន បួន (០៤) ថ្ងៃលេងនៅ Galaxy Chrey Thom។ បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល និងលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្ដាល និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសង ដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល ជាប្រធាន និង នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ដែលទើបតែត្រូវបានអគ្គស្នងការនគរបាលជាតិតែងតាំងជាប្រធានបង្ក្រាបបទល្មើសល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ សូមមេត្តាមានចំណាត់ការផងទាន! ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបឡើយ តើលោកដឹងដែរឬទេ?ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង។ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល និង ឯកឧត្តមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ មេត្តាចាត់កម្លាំងចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងប្រជល់មាន់និងនិងល្បែងជាច្រើនប្រភេទទៀតដែលបើកភ្នាល់លេងរៀងរាល់បី (០៣) ថ្ងៃ ម្ដង និង បួន(០៤) ថ្ងៃម្ដងក្នុងមួយសប្តាហ៍ ដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេ។ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តទាំងអស់ត្រូវតែបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។សារព័ត៌មាន(ដំរីសរ)យើងខ្ញុំធ្វើការចុះផ្សាយគ្រាន់តែរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនមានចេតនាមួលបង្កាច់ស្ថាប័នណាមួយឡើយហើយនឹងរង់ចាំបកស្រាយរាល់ម៉ោងធ្វើការ 0979363095. 0963228094។