សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ ដែលជាស្ថាប័នប្រមូលផ្តុំអ្នកសារព័ត៌មាន នៅកម្ពុជា បានទទួលស្គាល់ថា សាលក្រមរបស់តុលាការបារាំង គឺជាជោគជ័យនៃបណ្ដឹងបរិហារកេរ្តិ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចេញផ្សាយថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២សេចក្តីថ្លែងការណ៍សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ ដែលជាស្ថាប័នប្រមូលផ្តុំអ្នកសារព័ត៌មាន នៅកម្ពុជា បានទទួលស្គាល់ថា សាលក្រមរបស់តុលាការបារាំង គឺជាជោគជ័យនៃបណ្ដឹងបរិហារកេរ្តិ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ សូមស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្ដល់យុត្តិធម៌ និងផ្តល់ភាពស្អាតស្អំជូនសម្តេចតេជោ នាយករដ្ឋមន្តី និងរកឃើញការពិតថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្ដិ៍ប្រាកដមែន។ ការផ្តល់យុត្តិធម៌ និងបញ្ជាក់ពីភាពស្អាតស្អំជូនសម្តេចតេជោ គឺជាជោគជ័យសមស្របតាមបំណងប្រាថ្នាចង់បានបំផុត របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាដើមបណ្តឹងរដ្ឋប្បវេណី។សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ កត់សម្គាល់ឃើញថា នៅក្នុងសំអាងហេតុនៃសាលក្រមរបស់តុលាការបារាំង បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី ចំពោះ សម្តេចតេជោ ហ៊ិន សែន ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានឯកឧត្ដម ហុក ឡងឌី ជាជនរងគ្រោះ គឺជាការថ្លែងដោយពុំមានភស្តុតាង ឬគ្មានឯកសារបញ្ជាក់ច្បាស់លាស់ អាចឲ្យតុលាការជឿជាក់បាននោះឡើយ។ ការពោលចោទប្រកាន់គ្មានមូលដ្ឋានរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានតុលាការកំណត់ថា ជាការបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ហើយសូម្បីតែជនជាប់ចោទ សម រង្ស៊ី ខ្លួនឯង ក៏មិនបានបដិសេធនោះទេ។តុលាការប្រទេសបារាំង បានពិចារណាលើគោលការណ៍សមាមាត្រនៃការបញ្ចេញមតិ ក៏ប៉ុន្តែតុលាការនៅតែកំណត់ថា ទណ្ឌិត សម រង្ស៊ី ពិតជាបានថ្លែងចោទប្រកាន់ទម្លាក់កំហុសដោយមិនត្រឹមត្រូវចំពោះសម្តេចតេជោ យ៉ាងពិតប្រាកដ។តុលាការបានថ្លឹងថ្លែងថា ប្រសិនបើចោទប្រកាន់ពីបទព្រហ្មទណ្ឌចំពោះទណ្ឌិត សម រង្ស៊ី ទំនងជាប៉ះពាល់ដល់វិសមាមាត្រនៃសិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិ រវាងដើមបណ្ដឹងជានាយករដ្ឋមន្ត្រីកាន់អំណាច និងជនជាប់ចោទពុំមានអំណាច ដែលសិទ្ធិសេរីភាពនេះត្រូវបានការពារដោយសន្ធិសញ្ញាអឺរ៉ុបស្ដីពីសិទ្ធិមនុស្ស។ ដោយមូលហេតុនេះ តុលាការបារាំងបានអនុគ្រោះឲ្យទណ្ឌិត សម រង្ស៊ី រួចផុតពីបទចោទ។សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ សូមអបអរសាទរសេចក្ដីសម្រេចរបស់តុលាការបារាំង ដែលបានច្រានចោលការទាមទារសំណងរបស់ទណ្ឌិត សម រង្ស៊ី ចំពោះរាល់ការចំណាយលើរឿងក្ដីនេះ។ ត្រង់ចំណុចនេះបញ្ជាក់ច្បាស់ថា ថ្វីដ្បិតតែទណ្ឌិត សម រង្ស៊ី ត្រូវបានតុលាការអនុគ្រោះទោស ក៏ប៉ុន្តែទណ្ឌិតរូបនេះ ត្រូវរងភាពបរាជ័យ ដោយមូលហេតុថា តុលាការបារាំងបានទទួលស្គាល់ថា ពាក្យពេចន៍របស់ទណ្ឌិត សម រង្ស៊ី គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ ហើយទណ្ឌិត សម រង្ស៊ី ត្រូវបង់ខាត ចំពោះរាល់ការចំណាយទាំងអស់។ថ្ងៃពុធ ២រាច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ប្រធាន បណ្ឌិត ម៉េង សុភ័ណ្ឌ