ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមនិងគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានចេញលិខិតបដិសេធមួយច្បាប់ដែរ  ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន OL Football Club ឬ OL Group គឺមិនដែលបានអនុញ្ញាតច្បាប់ឬអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនខាងលើធ្វើអាជីវកម្មនោះទេ។

ចេញផ្សាយថ្ងៃអង្គារ៍ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមនិងគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានចេញលិខិតបដិសេធមួយច្បាប់ដែរ  ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន OL Football Club ឬ OL Group គឺមិនដែលបានអនុញ្ញាតច្បាប់ឬអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនខាងលើធ្វើអាជីវកម្មនោះទេ។ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២២ នេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតបដិសេធចំពោះក្រុមហ៊ុន Franch OL Group ដែលបានយក logo និងខ្លែងបន្លំត្រារបស់ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២២។ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា ក្រសួងពុំដែលបានចេញលិខិតនេះឬក៏អនុញ្ញាតឱ្យក្រុមហ៊ុនខាងលើនេះធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជានោះទេ។ចំណែកឯគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានចេញលិខិតបដិសេធមួយច្បាប់ដែរ  ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន OL Football Club ឬ OL Group គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាពុំដែលបានអនុញ្ញាតច្បាប់ឬអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនខាងលើធ្វើអាជីវកម្មនោះទេ។ ទន្ទឹមនឹងនេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាចាត់វិធានការលើក្រុមហ៊ុនមួយនេះឲ្យបានលឿនបំផុត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សូមកុំឲ្យប្រជាពលរដ្ឋជឿតាមការអូសទាញរបស់ក្រុមហ៊ុនខាងលើនេះតាមរូបភាពវិនិយោគផ្សេងៗ។