
ពិតជាថ្លើមធំមែន ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ដែលជ្រកក្រោមស្លាក Casino (ចក្រវាល ជាយដែន)
ចេញផ្សាយថ្ងៃទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ពិតជាថ្លើមធំមែន ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ដែលជ្រកក្រោមស្លាក Casino (ចក្រវាល ជាយដែន) អាជ្ញាធរខេត្ត ត្បូងឃ្មុំអត់ហ៊ានបង្រ្កាប!! (ត្បូងឃ្មុំ)៖ថ្ងៃទី ២៧ ខែ វិច្ឆិកា ធ្ឆ្នាំ ២០២២ មានទីតាំងប្រជល់មាន់និងអាប៉ោងកំពុងដំណើរការបើកភ្នាល់លេងមួយកន្លែងដែលជ្រកក្រោមស្លាក Casino ចក្រវាលជាយដែន ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹង បានជាមិនហ៊ានធ្វើការបង្រ្កាប បើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយរលូនយ៉ាងនេះ។ តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងប្រជល់មាន់និង បៀ យ៉ូគី បើកភ្នាល់លេងនៅក្នុង Casino ចក្រវាលជាយដែន គឺភាគច្រើនសុទ្ធតែជាភ្ញៀវខ្មែរចូលលេង ផ្ទុយពីច្បាប់អនុញ្ញាតឲ្យបើក Casino បងប្អូនពលរដ្ឋបានកាំគ្នាលើកឡើងថាល្បែងសុីសងគ្រប់ប្រភេទបានបិទអស់ហើយ។ ចុះហេតុអ្វីបានជា ល្បែងស៊ីសង ប្រជល់មាន់មួយនេះបើកភ្នាល់លេងយ៉ាងរំភើយដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានណាឡើយ។និងមិនខ្លាចបទបញ្ជារបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលទើបតែចេញបទបញ្ជាឲ្យបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។
បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំនិង លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ហើយនិង លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរ៉ាវុធហត្ថ ខេត្តត្បូងឃ្មុំ ពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង។ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងប្រជល់មាន់និងនិងល្បែងជាច្រើនប្រភេទទៀតដែលបើកភ្នាល់លេងរៀងរាល់ថ្ងៃជាពិសេស ថ្ងៃ សុក្រ សៅរ៍ អាទិត្យ ដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេ។
ផ្ដើមចេញពីល្បែងស៊ីសងទាំងអស់នេះហើយ ដែលនាំឲ្យកើតមានអំពើចោរកម្មដូចជា លួចឆក់ ប្លន់ គ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ។ល។ ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។ សារព័ត៌មាន(ដំរីសរ)យើងខ្ញុំធ្វើចុះផ្សាយគ្រាន់តែរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនមានចេតនាមួលបង្កាច់ស្ថាប័នណាឡើយ យើងខ្ញុំនឹងរង់ចាំបកស្រាយរាល់ម៉ោងធ្វើការ 0979363095. 0963228094