ប្រធានអង្គការ UPF បាន​មានប្រសាសន៍សម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែល​បានរៀបចំដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងជោគជ័យ

ចេញផ្សាយថ្ងៃអង្គារ៍ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ប្រធានអង្គការ UPF បាន​មានប្រសាសន៍សម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែល​បានរៀបចំដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងជោគជ័យ  ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។  ឯកឧត្ដម Yin Young Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) បាន​មានប្រសាសន៍សម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបាន​រៀប​ចំដឹកនាំ​កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំថ្មីៗនេះ អាស៊ាន-អឺរ៉ុប បានយ៉ាងជោគជ័យ។  នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Yin Young Ho អគ្គនាយកអង្គការសហព័ន្ធសន្តិ​ភាព​ពិភព​លោក (UPF) ចូលជួបសម្ដេជងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព  ក្នុងជំនួបនោះ ឯកឧត្ដម Yin Young Ho បានសម្ដែងនូវការអបអរសាទរជូនចំ​ពោះ​សម្ដេចតេជោនាយករដ្ឋមន្រ្ដី ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូល​ពាក់ព័ន្ធ និងកិច្ចប្រជុំថ្មីៗនេះ អាស៊ាន-អឺរ៉ុប បានយ៉ាងជោគជ័យ។ ឯកឧត្ដម ក៏បានគោរព​រាយការណ៍ជូនសម្ដេចតេជោផងដែរ អំពីដំណើរការកៀរគរការគាំទ្រធម្មនុញ្ញា​សន្តិភាព​ពិភព​លោក និងគម្រោងសួនសន្តិភាពមេគង្គ ហើយក៏បានគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់​ខ្ពស់​ពីសម្ដេចតេជោពាក់ព័ន្ធនឹងករណីនេះ។   ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្ដម Yin Young Ho ចំពោះការអបអរសាទរនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច​ប្រជុំ​ពាក់ព័ន្ធ។ សម្ដេចតេជោបានមានប្រសាសន៍ថា កិច្ចប្រជុំអាស៊ាននៅឆ្នាំនេះ គឺមាន​បញ្ហា​ចាក់ស្រេះគ្នាយ៉ាងច្រើន តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានដោះស្រាយ​បាន​ទាំងអស់ ហើយបានចេញឯកសារទាំងអស់ ចំនួន១០១ឯកសារ មិនមានការរាំងស្ទះ​ឡើយ។  សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ជូនដល់ឯកឧត្ដមអគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក ឱ្យជំរុញការគាំទ្រតាមទ​ម្រង់ UPF+X នោះគឺតាមរយៈការគាំទ្រពី​តូច​ទៅធំ រីឯគម្រោងសួនសន្តិភាពមេគង្គវិញ សម្ដេចតេជោបានស្នើឱ្យបន្តធ្វើការថែម​ទៀត៕  ប្រភព៖information.gov.kh