អភិបាលរងខេត្តកែបម្នាក់ស្រវឹងស្រាបៀតបៀនប្រពន្ធគេនឹងប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៀតរងរបួសបែកក្បាលជាទម្ងន់

(កែប)៖ យោងតាមបណ្តាញសារព័ត៌មាននៅក្នុងស្រុក បានចេញផ្សាយ ឱ្យដឹងថា លោក ភូ លិ អភិបាលរងខេត្តកែប បានបៀតបៀនលើស្រីម្នាក់ជាប្រពន្ធគេ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៀតដោយគប់នឹងកែវស្រាបណ្ដាលឱ្យបែកក្បាលដេរ១៦ថ្នេរ។ទង្វើដ៏ឃោឃៅ និងអសីលធម៌ ពីសំណាក់លោក ភូ លិ អភិបាលរងខេត្តកែប បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នៅក្នុងពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី។ប្រភពដដែលថ្លែងថា ស្ត្រីរងគ្រោះបែកក្បាលមានឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ ។