សម្ដេចតេជោ បញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណវិទ្យុ VOD ត្រឹមម៉ោង​១០​ព្រឹកថ្ងៃស្អែក ក្នុង​ករណីមិន​បានធ្វើការសូមទោស។

ចេញផ្សាយថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។សម្ដេចតេជោ បញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណវិទ្យុ VOD ត្រឹមម៉ោង​១០​ព្រឹកថ្ងៃស្អែក ក្នុង​ករណីមិន​បានធ្វើការសូមទោស។ រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ បានបញ្ជាក់ថា សម្ដេច បាន​បញ្ជា​ឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័នវិទ្យុ VOD ត្រឹមម៉ោង១០ ព្រឹកថ្ងៃ ថ្ងៃទី១៣ ខែកុម្ភៈ ស្អែក​នេះ ក្នុងករណីមិនបានធ្វើការសូមទោស។យោងតាមសេចក្ដីទាំងស្រុងនៅលើហ្វេសប៊ុកសម្ដេចតេជោបានបញ្ជាក់ថា “មុននេះ​បន្តិច​ខ្ញុំ​បាន​ឆ្លើយ​តប ជាមួយឈ្មោះ Min Pov ទាក់ទងដល់វិទ្យុ VOD ដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ។ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម ២៤ម៉ោង​គឺកំណត់ ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភះ ២០២៣វិញ។”សម្ដេចតេជោបញ្ជាក់ថា “ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ័បញ្ចប់ការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង១០និង០០នាទីថ្ងៃទី១៣ កុម្ភៈ ២០២៣ ស្អែកនេះ ក្នុង​ករណីដែលពួកគេមិនបានធ្វើការសូមទោស។”សម្ដេចបានបន្តថា “ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថា ​ខ្ញុំប្រើអំណាច​ខ្ញុំ​ត្រូវ​តែ​ប្រើអំណាចនេះ ដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះឯកឧត្តម ប៊ិន ឈិន នឹងត្រូវធ្វើជា នាយករដ្ឋមន្ត្រីស្តីទី​ត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវ ម៉ែន សំអន នឹង​ទស្សនកិច្ចនៅឡាវជាមួយគ្នា”៕