សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវតែធ្វើសកម្មភាពផ្លូវច្បាប់ចំពោះអ្នកណាដែលលាបពណ៌ឬប្រមាថគណបក្សប្រជាជនកម្ពុជា

ចេញផ្សាយថ្ងៃអង្គារ៍ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវតែធ្វើសកម្មភាពផ្លូវច្បាប់ចំពោះអ្នកណាដែលលាបពណ៌ឬប្រមាថគណបក្សប្រជាជនកម្ពុជា។នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជ្រោយចង្វារ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាថ្មីម្តងទៀត​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងពេលកន្លងទៅ និងពេលនេះទៅមុខ មិនអនុញ្ញាតឱ្យអ្នកណាមកនិយាយលាបពណ៌ ឬប្រមាថមកលើគណបក្សប្រជាជនកម្ពុជា ដោយគណបក្សប្រជាជនមិនតបតខាងផ្លូវច្បាប់នោះទេ។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រកួតប្រជែងខាងកម្មវិធីនយោបាយ គឺត្រូវប្រកួតប្រជែង ហើយគណបក្សប្រជាជនមិនបានបង្អាប់នូវកម្មវិធីនយោបាយរបស់អ្នកណា ហើយអ្នក ក៏មិនត្រូវបង្អាប់កម្មវិធីនយោបាយរបស់គណបក្សប្រជាជននោះដែរ។សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់បញ្ជាក់ថា ការចោទប្រកាន់គណបក្សប្រជាជន ថា ជាគណបក្សអាយ៉ង ជាគណបក្សលួចសន្លឹកឆ្នោត គឺយើងមិនអាចទទួលយកបាននោះទេ ហើយគណបក្សប្រជាជនកម្ពុជា ត្រូវតែធ្វើសកម្មភាពតាមផ្លូវច្បាប់៕