
ថៃបដិសេធការសម្រុះសម្រួលអន្តរជាតិដើម្បីបញ្ចប់ការប្រយុទ្ធជាមួយកម្ពុជា។
ថ្ងៃចេញផ្សាយៈ July 25, 2025
យោងតាមការចុះផ្សាយពីសារព័ត៌មាន- reuters-25-7-2025
បាងកក៖ ក្រសួងការបរទេសថៃបាននិយាយនៅថ្ងៃសុក្រទី២៥ខែកក្កដានេះថា ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីប្រទេសទីបីដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយទទូចឱ្យទីក្រុងភ្នំពេញបញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានការណ៍តាមរយៈកិច្ចពិភាក្សាទ្វេភាគីតែប៉ុណ្ណោះ។