ខ្មាន់កាំភ្លើងម្នាក់បាញ់ស្រោចលើបុរសអ្នកបើកបរកង់បីឥណ្ឌាម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ដោយសារស៊ីផ្លេ។Dispute

ខ្មាន់កាំភ្លើងម្នាក់បាញ់ស្រោចលើបុរសអ្នកបើកបរកង់បីឥណ្ឌាម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ដោយសារស៊ីផ្លេ។(ដំណឹងបឋម) ក្រុងព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានករណីខ្មាន់កាំភ្លើងជាជនជាតិខ្មែរបានប្រើប្រាស់កាំភ្លើងបាញ់គ្រាប់ពិតស្រោចទៅលើជនរងគ្រោះ មានអត្តសញ្ញាណជាជនជាតិខ្មែរដូចគ្នា រងរបួសធ្ងន់។តាមប្រភពពីប្រជាពលរដ្ឋបានឲដឹងថា៖ នៅកន្លែងកើតហេតុថា មានខ្មាន់កាំ..ភ្លើ…ងជិះរថយន្តមួយគ្រឿង ម៉ាក តូយូតា ព្រូស-(Toyota Pruis)សេរី ០១០ ពណ៌-ស បានដកកាំភ្លើងបាញ់ស្រោចមកលើភាគីជនរងគ្រោះ បើកបរ(ម៉ូតូកង់បី) ចំនួន៣គ្រាប់មូលហេតុខឹងនឹងជនរងគ្រោះស៊ីផ្លេដាក់ខ្លួនជា(ខ្មាន់កាំភ្លើង)ដែលចតរថយន្តលើដងផ្លូវសាធារណៈ។ហេតុការនេះកើតនៅពាក់កណ្តាលយប់ វេលាម៉ោង ១១: ៤៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតត្រង់ចំនុចផ្លូវ ចំការឪឡឹកចាស់ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងភ្លាមៗ ដើម្បីកំណត់មុខសញ្ញាខ្មាន់កាំភ្លើងដែលបានបាញ់ស្រោចមកលើជនរងគ្រោះ។ ព័ត៌មានពិស្ដារនិងជម្រាបជូន ក្រោយពីទទួលបានដំណឹងបន្ថែមពីសមត្ថកិច្ច។ប្រភព៖បណ្តាញសង្គម