
អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត្យ វុទ្ធី និងមនុស្ស២នាក់ទៀត។#ដំណឹងបឋម!
ថ្ងៃចេញផ្សាយៈ March 10, 2025
-អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ ឈ្មោះ ទិត្យ វុទ្ធី និងមនុស្ស២នាក់ទៀត បញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ការឃាត់ខ្លួននេះ ពាក់ព័ន្ធនឹងករណីឆបោកលុយ ៤០$ (សែសឹបម៉ឺនដុល្លារសហរដ្ឋអាមេរិក) ពីជនជាតិចិន រឿងវិនិយោគថ្មម៉ាបលើគម្រោងទឹកប្រាក់ ៨០$ (ប៉ែតសឹបម៉ឺនដុល្លារសហរដ្ឋអាមេរិក) នាឆ្នាំ២០២៣។