
កងទ័ពជើងទឹកជប៉ុន ជាភ្ញៀវអន្តរជាតិដំបូងនៅមូលដ្ឋានទ័ពជើងទឹករាម
-ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥
នាវាកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន (JMSDF) ចំនួនពីរគឺ “Bungo” និង “Etazima” បានចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមនៅថ្ងៃនេះ។ ពួកគេគឺជានាវាបរទេសដំបូងគេបង្អស់ដែលចូលចតនៅកំពង់ផែដែលត្រូវបានធ្វើទំនើបកម្ម ឱ្យប្រសើរឡើង ក្រោមជំនួយរបស់ចិន។
Bungo និង Etazima ត្រូវបានគេបញ្ជូនទៅបេសកកម្មទៅកាន់ប្រទេសចំនួន ១១ រាប់ចាប់ពីទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា ទៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក្នុងខែមករា ឆ្នាំ ២០២៥។
លោកស្រី Miyoshi Asagi ទីប្រឹក្សាស្ថានទូតជប៉ុនបានមានប្រសាសន៍ថា “ឥឡូវនេះការចូលចតកំពង់ផែរបស់ពួកគេត្រូវបានធ្វើឡើងនៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ដែលយើងក្នុងនាមជាស្ថានទូតជប៉ុនចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងជប៉ុន-កម្ពុជា។
លោកស្រីបានបញ្ជាក់ថា នាវា JMSDF ទាំងពីរនឹងចូលចតនៅកំពង់ផែរាម រហូតដល់ថ្ងៃទី ២២ ខែមេសា។
ប្រភព៖ phnompenhpost