សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួន ឈ្មោះ សម្បត្តិ កុសល នៃក្រមព្រហ្មទណ្ឌ ជាបណ្តោះអាសន្នចំនួនពីរករណី ១-បទ«ប៉ុនប៉ងសូកប៉ាន់» ២-បទ«ប្តឹងបរិហារដោយភូតកុហក»

សាលាដំបូងខេត្តសៀមរាប -ចុះលេខៈ ៤១៥ ឃខ/ឍ -ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន -យើង ផា ណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប។ -បានឃើញ មាត្រា ២០៦, ២១៩, ២២០, ២២១ និងមាត្រា ២២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ -បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៦១៧ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។-បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៥៤៥ ដសពល ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ
២០២៥ របស់សាលាដំបូងខេត្តសៀមរាប ដែលបានសម្រេច-ឃុំខ្លួនឈ្មោះសម្បត្តិ កុសល ភេទប្រុស អាយុ៤១ឆ្នាំ កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្រិតវប្បធម៌ បរិញ្ញាបត្រផ្នែកគ្រប់គ្រង មុខរបរ មន្ត្រីនគរបាល នៃនាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឪពុកឈ្មោះ ឯក សម្បត្តិ រស់/ស្លាប់ ម្តាយឈ្មោះ ទូច សុហ៊ាន ទារស់/ស្លាប់ ប្រពន្ធឈ្មោះ រ៉ាំង ភិរម្យ រស់/ស្លាប់ (លែងលះ) មានកូន០១នាក់ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ-គ្មាន។-ពីបទ «ប៉ុនប៉ងសូកប៉ាន់» ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ២៧ និង មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ។ -ពីបទ «ប្តឹងបរិហារដោយភូតកុហក» ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤១ នៃច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ និងពីបទ សូកប៉ាន់ ប្រព្រឹត្តនៅហាងកាហ្វេ Brown Riverside (សាខាមាត់ទន្លេ) រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ជាបណ្តោះអាសន្ន។ -បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តសៀមរាប ឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្នឱ្យបានសម្រេចតាមដីកាបង្គាប់នេះ។ ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ សៀមរាប, ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ-ផា ណារិន