
ឃាត់ខ្លួនពីរនាក់ប្តីប្រពន្ធជាប្រធានផ្សារទួលពង្រព្រោះបានបញ្ជារសន្តិសុខពីរនាក់ដើរយកប្រាក់ពីពលរដ្ឋលក់ដូរតាមចិញ្ចើមថ្នល់។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ប្រធានផ្សារទួលពង្រ ២នាក់ប្ដីប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញ ថា បញ្ជាសន្តិសុខ ២នាក់ឲ្យដើរយកប្រាក់ពីពលរដ្ឋលក់តាមចិញ្ចើមថ្នល់ ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ជាដំបូងសន្តិសុខទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមុន ហើយពួកគេមិនសុខចិត្តទទួលនូវទោសកំហុសដែលបានប្រព្រឹត្តខុស តែ២នាក់នោះទេ ហេតុដូច្នេះអ្នកទាំង២ក៏បានសារភាពប្រាប់នគរបាលថា ប្រធានផ្សារទួលពង្រ ២នាក់ប្ដីប្រពន្ធខាងលើ ឯនោះទេ គឺជាអ្នកបញ្ជាពួកខ្លួនអោយធ្វើរឿងនេះ។ជនសង្ស័យ ជាប្ដីឈ្មោះ ប៊ុន ស៊ិន អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ ណៃ ដាណែត អាយុ៣៩ឆ្នាំ អ្នកទាំង២នេះ គឺជាប្រធានផ្សារទួលពង្រ មានទីលំនៅភូមិត្រពាំងរំចេក សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កាលពីវេលាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងរដ្ឋបលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី១ ព្រមទាំងមេភូមិ និងប្រជាការពារបានធ្វើការឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី១ យកទៅសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់តែម្ដង ៕