
ប្រជាពលរដ្ឋខ្មែរមកពីបណ្តាខេត្តនានាអញ្ជើញទស្សនាប្រាសាទតាមាន់ធំ!
ថ្ងៃចេញផ្សាយៈ June 7, 2025
ខេត្តឧត្តរមានជ័យ៖ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥នេះ ប្រជាពលរដ្ឋជាច្រើនបានអញ្ជើញមកពីបណ្តាខេត្តនានា រួមមាន៖
-ខេត្តឧត្តរមានជ័យ
-ខេត្តបាត់ដំបង
-ខេត្តបន្ទាយមានជ័យ
-រាជធានីភ្នំពេញ និងខេត្តតាកែវ
បានអញ្ជើញមកទស្សនាប្រាសាទតាមាន់ធំ ដែលជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់កម្ពុជាស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។ប្រាសាទតាមាន់ធំ គឺជាប្រាសាទបុរាណមានតម្លៃជាប្រវត្តិសាស្ត្រនិងវប្បធម៌ខ្ពង់ខ្ពស់ ដែលមានទីតាំងជិតព្រំដែនជាប់នឹងប្រទេសថៃ ហើយជាទីកន្លែងទេសចរណ៍ដ៏លេចធ្លោមួយនៅក្នុងតំបន់ព្រៃភ្នំខេត្តឧត្តរមានជ័យ។