
ការបិតច្រកដូងជាចំណុចទី៣តូចរបស់កម្ពុជាដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ
ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់
រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ
ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។
ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុង
មួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ
នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជា
បិទ។សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃ
ដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រក
នេះឡើងវិញតែពេលណាច្រកព្រំដែន
ទាំងអស់ដែលយោធាថៃបិទជាឯកតោ
ភាគីសម្រួលដូចមុនពេលបិទ។
យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុច
តូចៗ៣ប៉ុណ្ណោះគឺទី១ឈប់ទិញអ៊ីនធឺណិត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ
ក្នុងទឹកដីកម្ពុជានិងទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។
នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា។
សាររបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
(នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥)