ក្បួន“ព្យុហយាត្រាសាមគ្គីភាព (Solidarity March)”ប្រជាពលរដ្ឋប្រមាណ១៥ម៉ឺននាក់ ដើម្បីបង្ហាញការគាំទ្ររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង កងទ័ពជួរមុខ។

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៥ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។
សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ ការពាបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាចខាត ។
ការចូលរួមរបស់ប្រជាពលរដ្ឋគឺជាភស្តុតាងនៃសេរីភាព សន្តិភាព និងភាពជាឯករាជ្យជាតិកម្ពុជាយើង!»
រូបភាព៖ ទទក