
ពលរដ្ឋថៃជាច្រើននាក់ បានចាប់ផ្តើមធ្វើការតវ៉ា នៅមុខច្រកខ្លងឡឹក~ប៉ោយប៉ែត ដើម្បីទាមទារឱ្យទាហានថៃ បើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាវិញ
ថ្ងៃចេញផ្សាយៈ July 7, 2025
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋថៃជាច្រើននាក់ បានចាប់ផ្តើមធ្វើការតវ៉ា នៅមុខច្រកខ្លងឡឹក~ប៉ោយប៉ែត ដើម្បីទាមទារឱ្យទាហានថៃ បើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាវិញ ក្រោយពីអាជីវកម្ម និងការដឹកជញ្ចូនទំនិញរបស់ពួកគេត្រូវបានផ្អាក និងខាតបង់យ៉ាងច្រើន។ខាងក្រោមជាខ្លឹមសារការតវ៉ារបស់ប្រជាជនថៃ៖
យើងយល់ពីកិត្តិយស និងគោរពសេចក្តីថ្លៃថ្នូររបស់ពួកលោកអ្នក ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងជិតដាច់ពោះស្លាប់ហើយ។
តើអ្នកយល់ពីពួកយើងខ្លះទេ? ហេតុការណ៍ដែលកើតឡើងនៅកន្លែងណា? ហេតុអ្វីមិនកែបញ្ហាឲ្យត្រូវកន្លែងនោះទៅ ។
ពួកយើងលក់ដូរជាមួយប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយបើទុកឱ្យនៅបែបនេះវានឹងខូចខាត ហើយបែកបាក់គ្នាបែបណាទៀត?
ដោយ៖វែង បញ្ញា (ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ)