
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានអញ្ចើញជួបសំណេះសំណាល ជាមួយសិក្ខាកាមថ្មី ចុះកម្មសិក្សា…
ថ្ងៃចេញផ្សាយៈ July 14, 2025
ខេត្តកំពត ៖ នៅព្រឹកថ្ងៃចន្ទ៤រោច ខែអាសាឍ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីសំណេះសំណាល ជាមួយ សិក្ខាកាមថ្មីចុះកម្មសិក្សាជំនាន់ទី ១៩ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។
កម្មវិធីខាងលើមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ ចំណុះផែនការងារធនធានមនុស្ស លោកអធិការនគរបាលក្រុងកំពត លោកអធិការស្រុកទឹកឈូ ព្រមទាំងសិក្ខាកាមចំនួន ៧៩នាក់។
ដោយកម្មវិធីបានធ្វើការបែងចែកជា ៦ក្រុម ដើម្បីចុះធ្វើកម្មសិក្សាតាមបណ្តាប៉ុស្តិ៍រដ្ឋបាលក្នុងក្រុងកំពត និងស្រុកទឹកឈូ។