
ឯកឧត្តម ហួត ឃាងវេង និង ឯកឧត្តម គង់ គឹមនី អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃចេញផ្សាយៈ July 15, 2025
នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ រៀបចំវេទិកាសាធារណៈដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និង ឯកឧត្តម គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានស្រុកស្នួល។
វេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបប្រមាណ ១៧០នាក់ រៀបចំឡើងនៅបរិវេណវត្តជ្រោះជ្រៅ ភូមិជ្រោះជ្រៅ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ៕