វេទិកាផ្សព្វផ្សាយអំពី ឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយអំពី ឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នាយិកាវិទ្យាស្ថាន ឬតំណាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ប្រធាន ឬតំណាងបេឡាជាតិសន្តិសុខសង្គម សាខាខេត្ត មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ដែលវេទិកានេះរៀបចំនៅវត្តត្រពាំងក្រសាំង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ការរៀបចំវេទិកាផ្សព្វផ្សាយអំពី ឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងគោលបំណងសំខាន់ៗរួមមាន៖
-អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រលប់ពី ប្រទេសថៃក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង
-អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលគាំពារសហគ្រាស គ្រឹះស្ថាន ក្នុងស្រុក និងបរទេស តាមរយៈការផ្គត់ផ្គងកម្លាំងពលកម្ម និងជំនាញបង្ខិតសេវាជួយស្វែងរកការងារធ្វើឱ្យកាន់តែខិតជិត ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
-បង្កើតវេទិកាជួបជុំនៅមួយកន្លែងងាយស្រួល និងបានជួបគ្នារវាងពលករដែលវិលត្រលប់ពីថៃនិយោជក និងអ្នកផ្តល់ការអប់រំបណ្តុះណ្តាល
-ផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងសម្ភាសការងារ នៅនឹងកន្លែងភ្លាមៗពីសំណាក់សហគ្រាស គ្រឹះស្ថាន ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងផ្តល់ឱកាសដល់និយោជកដែលមានតម្រូវ ការកម្លាំងពលកម្ម
-ផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តព្រៃវែង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស និងចុះឈ្មោះយុវជនមកពីក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន 1.5M៕