មន្ត្រីនគរបាលបន្តសហការជាមួយមន្រ្តីនៃមន្ទីរជំនាញត្រួតពិនិត្យចំណីអាហារដាក់លក់នៅលេីទីផ្សារដេីម្បីសុខមាលភាពអ្នកប្រេីប្រាស់

បាត់ដំបង ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោ កវរសេនី​យ៍​ឯក​ យី​ យក់សាន​ នាយការិយា​ល័យនគរ​បាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ ដឹកនាំកម្លាំងក្នុងការិ យាល័យសហការជាមួយមន្រ្តីសាខា (ក.ប. ប )ខេត្តបាត់ដំបង និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារដាក់លក់នៅផ្សារធំបាត់ដំបង(ផ្សារណាត់) ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចំនួន០១លើក សរុប០៨តូប បានធ្វេីតេ ស្តបឋមលេី គ្រឿងសមុទ្រ មី​លឿង គុយទាវសរសៃធំ លត ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក នំបញ្ចុក និងណែមសាច់ត្រី ចំនួន​១៨គំរូ (មេីលFormalin ចំ​នួន​១០គំរូ និង Borax ចំនួន០៨គំរូ)។

ជាលទ្ធផលគឺពុំមានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងម្ហូបអាហារខាងលេីនេះទេ។