
កំលាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់
ជាផ្នែកមួយនៃការអនុវត្តច្បាប់ និងការពារសន្តិសុខសង្គម កម្លាំងអាជ្ញាធរនៅកម្ពុជា ដឹកនាំដោយអង្គភាពបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបច្ចេកវិទ្យា បានបន្តការចុះធ្វើអន្តរាគមន៍លើ ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ ដែលកំពុងពង្រីកសកម្មភាពយ៉ាងសកម្មនៅរាជធានីភ្នំពេញ និងខេត្តនានា។-ក្នុងអំឡុងពេលថ្មីៗនេះ មានការចុះស្វែងរកនិងបង្ក្រាបនៅទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តជាប់ព្រំដែន ដោយបង្ក្រាបបានបណ្តាញល្បែងស៊ីសងធំៗ ដែលមានការចូលរួមពីបរទេសនិងជនជាតិខ្មែរ។
-ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១៥:៣០នាទីរសៀល កម្លាំងផែនជំនាញ បានចុះបង្ក្រាបទីតាំង អគារអនឡាញខុសច្បាប់១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ។
-ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាល បានធ្វើការឆែកឆេរ អគារមានកម្ពស់៣ជាន់ បន្ទប់៧០បន្ទប់ ជាន់ទី១, ទី២ ជាបន្ទប់ស្នាក់នៅ និងជាន់ទី៣ ជាបន្ទប់លួចលាក់ សម្រាប់ធ្វើសកម្មភាពល្បែងអនឡាញ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន២៧១នាក់ ស្រី៤៥នាក់។-ដកហូត៖កុំព្យូទ័រ៣៤១គ្រឿង និងទូរសព្ទ៣៥២គ្រឿង។
-ល្បែងស៊ីសងអនឡាញ បែបនេះ មិនត្រឹមតែជាបទល្មើសផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់យុវជន ការងារសិក្សា និងបណ្តាលឱ្យមានបញ្ហាសង្គមដទៃទៀតផងដែរ។-អាជ្ញាធរជាតិនៅកម្ពុជា បានបញ្ជាក់ថា នឹងបន្តបង្ក្រាបឱ្យអស់ ដោយមានការសហការជាមួយអង្គភាពទំនាក់ទំនងអន្តរជាតិ ដើម្បីបង្រ្កាបបទល្មើសបែបនេះឱ្យមានប្រសិទ្ធភាពខ្ពស់។-សារសំខាន់៖ ប្រជាពលរដ្ឋគួរជៀសវាងការចូលរួមលេងល្បែងស៊ីសងអនឡាញ និងជួយជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ ប្រសិនបើរកឃើញសកម្មភាពខុសច្បាប់ដូច្នេះ។