អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អញ្ជើញចូលរួមនាំយកទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃ ត្រៀមគង់ចាំព្រះវស្សា នៅវត្តនទីសេដ្ឋា ស្ថិតក្នុងស្រុកណ្តៀង

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អមដំណើរឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ពេជសោភ័ន ត្រូវជាមាតាបង្កើតលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារ បានអញ្ជើញនាំយកទៀនព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃ ត្រៀមគង់ចាំព្រះវស្សា នៅវត្តនទីសេដ្ឋា (ហៅវត្តបន្ទាយយួន) ស្ថិតក្នុងភូមិបឹងចក ឃុំស្យា ស្រុកណ្តៀង ខេត្តពោធិ៍សាត់៕