ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ

ព្រះវិហារ ៖ ព្រឹកថ្ងៃទី ២១ ខែ កក្តដា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត។ ពិធីនេះ មានការចូលរួមពីប្រតិភូអមដំណើរ លោក លោកស្រីស្នងការរង លោកអនុផែន លោក លោកស្រីនាយ នាយរងការិយាល័យចំណុះផែនទាំងអស់ លោក លោកស្រីអធិការ អធិការរងក្រុង/ស្រុកទាំង ០៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍សរុបប្រមាណ ១៧៥នាក់ ស្រី ១៣ នាក់ ។

កិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បាកអានរបាយការស្វាគមន៍ជូនគណៈអធិបតី និងអង្គពិធី។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានមតិផ្តាំផ្ញើ និងលើកឡើងថា ការធ្វើសវនកម្មនេះគឺជាការតម្រង់ទិស និងកែតម្រូវនូវចំណុះខ្វះខាតមួយចំនួន និងជួយជម្រុញការងារឲ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់៕