ជំងឺគ្រុនឈាម អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរនិងអាចសម្លាប់កុមារបាន។

ជំងឺគ្រុនឈាម អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរនិងអាចសម្លាប់កុមារបាន។ចេញផ្សាយថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។មន្ទីរពេទ្យគន្ធបុប្ជា៖ នៅថ្ងៃទី ៧ កក្កដា ២០២៣នេះ មន្ទីរពេទ្យគន្ធបុប្ជាអំពាវនាវថា រដូវភ្លៀង រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា និងការពារបុត្រធិតា កុំឲ្យមូសខ្លាខាំ ព្រោះជំងឺគ្រុនឈាម អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរនិងអាចសម្លាប់កុមារបាន។ក្មេងប្រុសអាយុ ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម ៣ថ្ងៃនៅឯគ្លីនិកឯកជនមួយ ក្នុងខេត្តកំពង់ស្ពឺ បានដាក់សេរ៉ូមអស់៥លីត្រ។បានចូលមកសម្រាកព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ជានៅដង្ហើមចុងក្រោយ និងត្រូវបានសង្គ្រោះបន្ទាន់ ជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត (EDS): ខ្សោយដង្ហើម អស់ជីពចរ (shock syndrome) និងបាត់បង់ស្មារតី។អស់ជីពចរ ជាច្រើនដង (many times repeated cardiovascular collapses-shocks) ក្នុងរយ:ពេល ៤៨ម៉ោង នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា។ក្មេងប្រុសត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាមប្លាស្មាអស់៤ប្លោក និងម៉ាស៊ីនសប់ដង្ហើម ។នៅថ្ងៃនេះ កូនប្រុស បានដឹងខ្លួននិងមានជីវិតរស់ឡើងវិញ ។