ពិតជាថ្លើមធំមែន ល្បែងប្រជល់មាន់និងអាប៉ោងដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ដែលជ្រកក្រោមស្លាក Casino Top Dai Mond អាជ្ញាធរខេត្តតាកែវ អត់ហ៊ានធ្វើការបង្រ្កាប!!

ចេញផ្សាយថ្ងៃអង្គារ៍ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២២ពិតជាថ្លើមធំមែន ល្បែងប្រជល់មាន់និងអាប៉ោងដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ ដែលជ្រកក្រោមស្លាក Casino Top Dai Mond អាជ្ញាធរខេត្តតាកែវ អត់ហ៊ានធ្វើការបង្រ្កាប!!(តាកែវ) ÷ ថ្ងៃទី ០៤ ខែ តុលា ធ្ឆ្នាំ ២០២២ មានទីតាំងប្រជល់មាន់និងអាប៉ោងកំពុងដំណើរការបើកភ្នាល់លេងមួយកន្លែងដែលជ្រកក្រោមស្លាក casino Top Dai Mond ស្ថិតនៅក្នុងឃុំភ្នំដិនស្រុកគីរីវង្ស ខេត្តតាកែវ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹង បានជាមិនហ៊ានធ្វើការបង្រ្កាបឲ្យបើកលេងដោយរលូនយ៉ាងនេះ។តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងប្រជល់មាន់និងអាប៉ោង បៀ បើកភ្នាល់លេងនៅក្នុង casino Top Dai Mond គឺភាគច្រើនសុទ្ធតែជាភ្ញៀវខ្មែរចូលលេង ផ្ទុយពីច្បាប់អនុញ្ញាតឲ្យបើក Casino ភ្ញៀវខ្លះចូលតាមផ្លូវមុខឯភ្ញៀវខ្លះទៀតចូលតាមផ្លូវក្រោយ។ បងប្អូនពលរដ្ឋបានកាំគ្នាលើកឡើងថាតាំងពីភូមិឃុំពួកគាត់កើតមានល្បែងសុីសងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់កាលណាមកពួកគាត់មានការភ័យខ្លាចកើតមានចោរកម្មដូចជាចោរលួច ចោរឆក់ និង ចោរប្លន់ជាដើម។ហើយថ្មីៗនេះស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញនិងហាមមិនឲ្យបងប្អូនពលរដ្ឋជួបជុំគ្នានាច្រើនដើម្បីទប់ស្កាត់ការពារកុំឲ្យឆ្លងជំងឺកូវិដ ១៩ (COVID.19) មិនមែនឲ្យបើកល្បែងស៊ីសងទេ តែផ្ទុយទៅវិញ casino Top Dai Mond បានបើកលេងល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងហើយថែមទាំងមិនគោរពតាមច្បាប់ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងច្រើនកោះករ។បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ លោក អ៊ូច ភាអភិបាល នៃគណអភិបាលខេត្តតាកែវ និង លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះ និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោមទើបតែបង្កើតថ្មីដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង។ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់លោកស្នងការមេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះលោកអធិការស្រុកមិនហ៊ានធ្វើការបង្រ្កាបល្បែងសុីសងប្រជល់មាន់ និងអាប៉ោង កំពុងបើកភ្នាល់លេងខុសច្បាប់នោះទេ។ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់។សារព័ត៌មាន(ដំរីសរ)យើងខ្ញុំបានចុះផ្សាយរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះហើយនឹងរង់ចាំបកស្រាយរាល់ម៉ោងធ្វើការ 0979363095. 0963228094