
BREAKING NEWS៖ ថៃពិតជាបរាជ័យមែន! មេទ័ពភូមិភាគ២ប្រកាសវាយយកប្រសាទតាក្របី និង តាមាន់ធំកាន់កាប់មុនចូលនិវត្តន៍៥១ថ្ងៃខាងមុខ
ថៃ៖ លោកអនុសេនីយ៍ឯក ប៊ូនស៊ិន ផាដឃ្លាំង មេបញ្ជាការកងទ័ពជើងគោកទី២ បានថ្លែងចំហរ ប្រកាសវាយយកប្រាសាទតាក្របីឲ្យបាន និង បិទប្រាសាទតាមាន់ធំទាំងស្រុងមុនលោកចាកចេញពីតំណែង ៥១ថ្ងៃទៀត។ នេះតាមសេចក្តីរាយការណ៍របស់កាសែតថៃ KHAOSOD បានចេញផ្សាយនៅល្ងាចថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០២៥នេះ។-តាមសេចក្តីរាយការណ៍ដដែលលោក (ប៊ូនស៊ិន ផាតឃ្លាំង) មេបញ្ជាការយោធាភូមិភាគទី២ បានអះអាងថាការស្លា…,ប់បាត់ប..,ង់ជីវិ…,តក្នុងចំណោមទាហានកម្ពុជា-ថៃទំនងមានប្រហែលជាង៣០០០នាក់។ លោកថាទាហានថៃបានព្យាយាមវាយនឹងកាន់កាប់ប្រសាទតាក្របីដល់ទៅ ៤ ដងតែទទួលបានការបរាជ័យដោយសារតែនៅទីនោះមានកងកម្លាំងកម្ពុជានៅក្បែរជាប់ប្រសាទជានិច្ចហើយក៏ជាភូមិសាស្រ្តពិបាកវាយលុក។-លោក ផាតឃ្លាំង ថា កងទ័ពថៃបានព្យាយាមវាយចូល ៤ថ្ងៃជាប់ៗគ្នាបែងចែកចេញជា ១១ ទីតាំងតែនៅតែមិនអាចវាយបានដោយសារតែតំបន់នោះសម្បូរទៅដោយគ្រាប់មីនផ្ទុះ។-លោកថាពេលនេះកងទ័ពថៃកំពុងតែស្ថិតនៅចម្ងាយប្រមាណ ៣០ម៉ែត្រពីប្រាសាទ។
លោក ផាត ឃ្លាំង ថែមទាំងប្រកាសទៀតថាគាតនៅនៅមានពេលចំនួន ៥១ ថ្ងៃទៀតមុនចូលនិវត្តន៍លោកនឹងវាយយកប្រសាទតាក្របី និងឈានទៅបិទប្រាសាទតាមាន់ធំទាំងស្រុងឲ្យទាល់តែបាន។-គួរកត់សម្គាល់ផងដែរថាលោក ប៊ុន ស៊ីង ផាតក្លាងនេះហើយដែលបានប្រកាសបិទប្រាសាទតាមាន់ធំដែលជាប្រាសាទសម្បត្តិរបស់ប្រទេសកម្ពុជា ហើយកងទ័ពថៃបានបើកការវាយប្រហារមកលើកម្ពុជាមុន៕