
អគ្គលេខាធិការដ្ឋានរដ្ឋសភា ចាត់ក្រុមការងារចុះពិនិត្យទីស្នាក់ការរដ្ឋសភាខេត្តកំពង់ចាម ត្រៀមធ្វើការជួសជុលកែលម្អទៅតាមស្ថានភាពជាក់ស្ដែង
អគ្គលេខាធិការដ្ឋានរដ្ឋសភា ចាត់ក្រុមការងារចុះពិនិត្យទីស្នាក់ការរដ្ឋសភាខេត្តកំពង់ចាម ត្រៀមធ្វើការជួសជុលកែលម្អទៅតាមស្ថានភាពជាក់ស្ដែ
—
ដោយយោងអនុសាសន៍ណែនាំរបស់ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការងរដ្ឋសភា ក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥បានចុះពិនិត្យទីស្នាក់ការរដ្ឋសភាខេត្តកំពង់ចាម ក្នុងការ ត្រៀមធ្វើការជួសជុលកែលម្អទៅតាមស្ថានភាពជាក់ស្ដែង។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចាត់ក្រុមការងារនេះឡើង ដែលបាននិងកំពុង ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅទីស្នាក់ការរដ្ឋសភាតាមបណ្តាខេត្តមួយចំនួន ដើម្បីត្រៀមរៀបចំគម្រោងជួសជុល និងកែលម្អទីស្នាក់ការរដ្ឋសភានៅតាមបណ្ដារាជធានី ខេត្ត ឱ្យបានកាន់តែប្រសើរឡើង ក្នុងនោះ រួមមាន ការជួសជុលអគារ ការរៀបចំសួនច្បារ និងការចាក់បេតុងផ្លូវជុំវិញបរិវេណទីតាំងជាដើម។
គម្រោងនេះនឹងចូលរួមចំណែកធ្វើឱ្យទីស្នាក់ការរដ្ឋសភាមានសោភណ្ឌភាពស្អាត រឹងមាំ និងងាយស្រួលសម្រាប់ការបំពេញការងាររបស់មន្ត្រីប្រចាំការនៅទីស្នាក់ការ ក៏ដូចជាការបំពេញបេសកកម្មរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភា ចុះជួបជាមួយប្រជាពលរដ្ឋនៅតាមមណ្ឌល។